Saturday, February 25, 2023

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចឧត្ដមទេពញាណ ហ៊ុនណេងចុះពិនិត្យព្យាបាលជំងឺ ជូនដល់ប្រជាពលរដ្ឋនៅឃុំដងក្តារ ក្នុងវត្តអូរ២ ស្រុកស្ទឹងត្រង់

ថ្ងៃសៅរ៍ ៦ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចឧត្ដមទេពញាណ  ហ៊ុនណេង ដឹកនាំដោយ លោកសាស្ត្រាចារ្យ​ យិន ស៊ីណាត ប្រធានមន្ទីរពេទ្យបង្អែកខេត្តកមពង់ចាម និងជាប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចឧត្ដមទេពញាណ  ហ៊ុនណេង បានចុះពិនិត្យព្យាបាលជំងឺ ជូនដល់ប្រជាពលរដ្ឋនៅឃុំដងក្តារ  ក្នុងវត្តអូរ២  ស្រុកស្ទឹងត្រង់  ខេត្តកំពង់ចាម ។

តាំងនាមឲ្យថ្នាក់ដឹកនាំនៃក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចឧត្ដមទេពញាណ  ហ៊ុនណេង  សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក លោកស្រីទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងការចុះពិនិត្យព្យាបាលជំងឺ ជូនដល់ប្រជាពលរដ្ឋនៅឃុំដងក្តារ  ក្នុងវត្តអូរ២  ស្រុកស្ទឹងត្រង់  នាថ្ងៃទី  ២៥  ខែកុម្ភៈ  ឆ្នាំ  ២០២៣នេះ សូមជូនពរឲ្យលោកស្រីទាំងអស់ជួបប្រទះតែសេចក្តីសុខចម្រើន  និងពុទ្ធពរប្រាំប្រការគឺអាយុ  វណ្ណៈ  សុខៈពលៈ  កុំបីឃ្លៀងឃ្លាតឡើយ សូមអរគុណ  🙏



























Site Search