Monday, February 27, 2023

ពិធីប្រកាសតំណែងប្រធានផ្នែក អនុប្រធានផ្នែក នាយសាល នាយសាលរង ផ្នែកសម្ភព និងរោគស្រី្ត

ថ្ងៃចន្ទ ៨ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានរៀបចំពិធីប្រកាសតំណែងប្រធានផ្នែក អនុប្រធានផ្នែក នាយសាល នាយសាលរង ផ្នែកសម្ភព និងរោគស្រី្ត ។

- យោងតាមប្រកាសអន្តរក្រសួងលេខ ១៥២ សនក ចុះថ្ងៃទី ២៤ ខែ មេសា ឆ្នាំ២០២០ ស្តីពីការរៀបចំ និងការ ប្រព្រឹត្តទៅ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត

- យោងតាមប្រកាសលេខ ៥២៥ សន ចុះថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០០៩ ស្តីពីការតែងតាំងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម

- យោងលិខិតលេខ ១៧២/២៣ មព.ច ចុះថ្ងៃទី ២៤ ខែ កុម្ភះ ឆ្នាំ២០២៣ របស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម

សម្រេចតែងតាំងមន្ត្រីរាជការ ចំនួន ០៤ រូប ក្នុងផ្នែកសម្ភពនិងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកខេត្ត កំពង់ចាម ដែលមានរាយនាមដូចខាងក្រោម ៖ 

១-លោកស្រីវេជ្ជបណ្ឌិត អ៊ុច សុខរដ្ឋាវី អត្តលេខមន្ត្រី 2682100260 ឋានន្តរស័ក្តិមន្ត្រីសុខាភិបាល ជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ៦ ត្រូវបានតែងតាំងជា ប្រធានផ្នែកសម្ភពនិងរោគស្ត្រី ។

២-លោកស្រីវេជ្ជបណ្ឌិត ថាន់ ច័ន្ទដាវី អត្តលេខមន្ត្រី 274 1400082 ឋានន្តរស័ក្តិមន្ត្រីសុខាភិបាល ជាន់ខ្ពស់ដើមខ្សែពិសេស ថ្នាក់លេខ៥ ត្រូវបានតែងតាំងជា អនុប្រធានផ្នែកសម្ភពនិងរោគស្ត្រី ។ 

៣-លោកស្រី អ៊ក ករុណា អត្តលេខមន្ដ្រី 2870300278 ឋានន្តរស័ក្តិមន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ១ ត្រូវបានតែងតាំងជា នាយសាលផ្នែកសម្ភពនិងរោគស្ត្រី ។


៤-លោកស្រី ជិន ចាន់ធូ អត្តលេខមន្ដ្រី 2860300264 ឋានន្តរស័ក្តិមន្ត្រីសុខាភិបាលជាន់ខ្ពស់ ថ្នាក់លេខ១ ត្រូវបានតែងតាំងជា នាយសាលរងផ្នែកសម្ភពនិងរោគស្ត្រី ។





Site Search